8:00 - 19:00

Opening Hours Mon. - Fri.

(+855) 95 800 120

Call Us For Free Consultation
  • ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង «តំបន់លឿង»

    ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង «តំបន់លឿង»

    យោងតាមសេចក្តីជូនដំណឹង លេខ០២០/២១ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកសម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង “តំបន់លឿង” បានឱ្យដឹងថា ក្រសួងសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម និងអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង “តំបន់លឿង“ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជ្រាបថា លោក លោកស្រី អាចស្នើសុំ «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» (ដូចមានក្នុងឧបសម្ព័ន្ធ) តាមកម្មវិធី https://transportationpass.mlvt.gov.kh។ បន្ទាប់មកលោក លោកស្រី នឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថល ក្នុងរយៈពេល ១ថ្ងៃ បន្ទាប់ពីការស្នើសុំ និងបំពេញព័ត៌មានបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ លោក លោកស្រី ត្រូវយកតាមខ្លួននូវ ៖ – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក។ – កាតសម្គាល់កម្មករនិយោជិត ឬ ប័ណ្ណសមាជិក […]

    អានបន្ត
  • កិច្ចការពារជាធម្មានុរូប ឬ ការការពារស្របច្បាប់ Self-defence or Legitimate Defence 

    កិច្ចការពារជាធម្មានុរូប ឬ ការការពារស្របច្បាប់ Self-defence or Legitimate Defence 

    [#កិច្ចការពារជាធម្មានុរូប ] ឬ ការការពារស្របច្បាប់ Self-defence or Legitimate Defence កិច្ចការពារជាធម្មានុរូប ឬ ការការពារស្របច្បាប់ ឬ ការពារខ្លួនពេញច្បាប់ សំដៅអំពើការពារខ្លួន ឬ ការពារអ្នកដទៃ ពីអំពើរំលោភបំពានមកលើខ្លួនដោយខុសច្បាប់ ឬ ដោយអយុត្តិធម៌ ហើយអំពើទប់ទល់ការពារខ្លួនត្រូវធ្វើដំណាលគ្នានឹងការរំលោភបំពាននោះឱ្យសមនឹងការចាំបាច់ រីឯការតបតទៅវិញឱ្យល្មមតែជៀសផុតពីការអន្តរាយនោះបានតែប៉ុណ្ណោះ។ ***បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ប៉ុន្តែការការពារខាងលើនេះ ត្រូវគោរពលក្ខខណ្ឌដូចខាងក្រោម ៖ បទល្មើស ត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ បទល្មើស និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា មានសមាមាត្រ (គ្មានវិសមាមាត្រ)រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន។ (មាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ) ក្រៅពីករណីខាងលើ ករណីមួយចំនួនទៀត ក៏ត្រូវសន្មតថាជាការការពារស្របច្បាប់ នៅក្នុងករណីដូចតទៅ (មាត្រា ៣៤ នៃក្រមព្រហ្មទណ្ឌ) ៖ បទល្មើស ត្រូវបានប្រព្រឹត្ត ដើម្បីរុញច្រានការចូលក្នុងពេលយប់ ដោយការកាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬ ដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ។ […]

    អានបន្ត
  • ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    (រាជធានីភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីសម្រេចលេខ ០៦៨/២១ .សសរ. ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ តាមរយៈសេចក្តីសម្រេចនេះ មាន ៧ ប្រការ ដោយខ្លឹមសារជាសង្ខេប ដូចខាងក្រោមនេះ ៖ ថិរវេលាអនុវត្តរយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (ប្រការ ១) ផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនចូលមកទទួលទាន អាហារភេសជ្ជៈ ឬ ទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) ជាកំហិត ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។ (ប្រការ ២) ផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬ […]

    អានបន្ត
  • ការប្រមាថដល់អាជ្ញាធររបស់រដ្ឋ

    ការប្រមាថដល់អាជ្ញាធររបស់រដ្ឋ

    ការប្រមាថដល់អាជ្ញាធររបស់រដ្ឋ អនុលោមតាមមាត្រា ៥០២ កថា. ២ នៃក្រមព្រហ្មទណ្ឌកម្ពុជា អំពើប្រមាថចំពោះអ្នករាជការសាធារណៈ ឬ ចំពោះពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១.០០០ (មួយពាន់) រៀល ទៅ ១០០.០០០ (មួយសែន) រៀល។ ការប្រមាថនេះ អាចកើតចេញពីតាមរយៈ ៖ -វាចា -កាយវិការ -សំណេរ -គំនូរ -វត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល (ជនរងការប្រមាថ)។ ដោយឡែកពាក្យថា អ្នករាជការសាធារណៈ (Public Official) សំដៅដល់មន្ត្រីរាជការបម្រើការក្នុងស្ថាប័នរដ្ឋ (ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ) ឬ បុគ្គលឯទៀត ដែលធ្វើការក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារសាធារណៈ ឬ សហគ្រាសសាធារណៈ។ ចំណែកពាក្យថា ពលរដ្ឋទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត (Holder of […]

    អានបន្ត
  • សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តកាលពីម្សិលមិញ !

    សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តកាលពីម្សិលមិញ !

    យោងតាមការផ្សាយរបស់គេហទំព័រផ្លូវការរបស់រដ្ឋសភាកម្ពុជា សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៥ ខែមីនា ម្សិលមិញនេះ។ ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់នេះ ដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និង វិធានការផ្សេងទៀតដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាព សាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕ ប្រភព ៖ http://national-assembly.org.kh/article/5193

    អានបន្ត