8:00 - 19:00

Opening Hours Mon. - Fri.

(+855) 95 800 120

Call Us For Free Consultation
  • ឈប់ទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១១ ត្រឹមថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ !

    ឈប់ទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១១ ត្រឹមថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ !

    យោងតាមសេចក្តីជូនដំណឹងលេខ ២៥៩/២១/របវត ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានឱ្យដឹងថា ៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងឈប់ទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១១ ត្រឹមថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ.។

    អានបន្ត
  • សម្បទានដីសេដ្ឋកិច្ច

    សម្បទានដីសេដ្ឋកិច្ច

    សម្បទានដីសេដ្ឋកិច្ច ដីរដ្ឋ អាចជាកម្មវត្ថុនៃការផ្តល់សម្បទានដី ដែលរួមមានសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីសង្គមកិច្ច។ សម្បទានដីសេដ្ឋកិច្ច ជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាមួយជាក់លាក់ទៅឱ្យសម្បទាននិកដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មកសិកម្ម និងកសិឧស្សាហកម្ម។ សម្បទានដីសង្គមកិច្ច ជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ ក្នុងគោលបំណងសង្គមកិច្ចដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅឋាននិង/ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ។ សម្បទានដីសេដ្ឋកិច្ច មិនត្រូវមានរយៈពេលលើសពី ៥០ ឆ្នាំឡើយ។ សម្បទានដីសេដ្ឋកិច្ច មានទំហំច្រើនបំផុតមិនលើសពី ១០ ០០០ ហិកតា។ បុគ្គលម្នាក់ អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំផ្ទៃដីសម្បទានសរុបមិនត្រូវលើសពី ១០ ០០០ ហិកតាឡើយ។ ត្រូវហាមឃាត់ការផ្តល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ឬឱ្យនីតិបុគ្គលច្រើនប៉ុន្តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់នៅកថាខណ្ឌខាងលើនេះ។ សម្បទានដីសេដ្ឋកិច្ច ពុំបង្កើតនូវសិទ្ធិកម្មសិទ្ធិលើដី ជូនដល់សម្បទានិកឡើយ លើកលែងសម្បទានដីសង្គមកិច្ច។ សម្បទានដីសេដ្ឋកិច្ច អាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។ សម្បទានិក ត្រូវទទួលខុសត្រូវចំពោះទំហំដីដែលបានប្រគល់ជូន ដូចមានចែងក្នុងកិច្ចព្រមព្រៀង។ ករណីមានការបាត់ទំហំដីដូចមានចែងក្នុងកិច្ចព្រមព្រៀង សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ដោយឡែក វិធាន និងនីតិវិធីនៃការផ្តល់សម្បទានដីសេដ្ឋកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យ។ យោងមាត្រា៥២ មាត្រា៥៣ មាត្រា៥៤ និងមាត្រា៥៥ នៃច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២០៕ […]

    អានបន្ត
  • ការផ្សព្វផ្សាយពីមុខងារវិជ្ជាជីវៈមេធាវី

    ការផ្សព្វផ្សាយពីមុខងារវិជ្ជាជីវៈមេធាវី

    អត្ថបទជំនួយស្មារតី ៖ ការផ្សព្វផ្សាយពីមុខងាររបស់មេធាវី គណៈមេធាវី គឺជាអ្នកធានារ៉ាបរងផ្សព្វផ្សាយពីមុខងារនៃវិជ្ជាជីវៈមេធាវីជារួម។ ដោយឡែកការផ្សព្វផ្សាយវិជ្ជាជីវៈជាឯកជន មេធាវី មិនត្រូវផ្តល់នូវព័ត៌មានក្លែង ឬ បន្លំបោកប្រាស់ ឬ អួតអាងពីសេវាកម្មរបស់ខ្លួន ដើម្បីផ្សព្វផ្សាយទាក់ទាញអតិថិជនឡើយ។ ទាក់ទងនឹងបញ្ហានេះ មេធាវី អាចធ្វើការផ្សព្វផ្សាយអំពីសេវាកម្មនៃការិយាល័យមេធាវីរបស់ខ្លួន តាមរយៈទំនាក់ទំនងជាលាយលក្ខណ៍អក្សរ សារអេឡិចត្រូវនិក រួមទាំងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីមានការមានអនុញ្ញាតពីក្រុមប្រឹក្សា។ ប្រិយមិត្តប្រហែលជាធ្លាប់បានឃើញហើយនូវ នាមប័ណ្ណរបស់មេធាវី ឬ ក្រដាសក្បាលលិខិតរបស់មេធាវី ឬ ការិយាល័យមេធាវី កន្លងមក តើមេធាវីប្រើប្រាស់របស់ទាំងនេះ ដោយរបៀបណា ? ដោយមាត្រា ១៦ កថា. ទី ១ នៃក្រមសីលធម៌មេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១២ ពាក់ព័ន្ធនឹងក្រដាសសរសេររបស់មេធាវី និងនាមប័ណ្ណរបស់មេធាវី ត្រូវមានបែបបទដូចខាងក្រោម ៖ ក្រដាសសរសេររបស់មេធាវី ត្រូវចុះនិទ្ទេសដូចតទៅ ៖ – នាមត្រកូលបកតិនាមមេធាវី ឬ នាមករណ៍នៃក្រុមហ៊ុនមេធាវី – រូបសញ្ញា Logo ប្រសិនជាមាន – និទ្ទេស “មេធាវី” […]

    អានបន្ត
  • គោលការណ៍ណែនាំទាក់ទិននឹងការដាក់បញ្ចូលទម្រង់ លេខអត្តសញ្ញាណកម្មសារពើពន្ធអ្នកជាប់ពន្ធជនជាតិអាមេរិក (U.S. TIN)

    គោលការណ៍ណែនាំទាក់ទិននឹងការដាក់បញ្ចូលទម្រង់ លេខអត្តសញ្ញាណកម្មសារពើពន្ធអ្នកជាប់ពន្ធជនជាតិអាមេរិក (U.S. TIN)

    ប្រភព ៖ https://web.facebook.com/cambodiataxation/photos/pcb.4006591132766143/4006590926099497/

    អានបន្ត
  • សេចក្តីប្រកាសព័ត៌មានលេខ ៣៥ បទ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្តីពី ការផ្អាកសេវាផ្សាយពាណិជ្ជកម្មរបស់យូធូប (YouTube)

    សេចក្តីប្រកាសព័ត៌មានលេខ ៣៥ បទ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្តីពី ការផ្អាកសេវាផ្សាយពាណិជ្ជកម្មរបស់យូធូប (YouTube)

    អានបន្ត
  • ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងឧកញ៉ា  ផ្តល់គោរមងារ និងដកហូតគោរមងារឧកញ៉ា

    ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងឧកញ៉ា ផ្តល់គោរមងារ និងដកហូតគោរមងារឧកញ៉ា

    អានបន្ត
  • ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង «តំបន់លឿង»

    ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង «តំបន់លឿង»

    យោងតាមសេចក្តីជូនដំណឹង លេខ០២០/២១ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកសម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង “តំបន់លឿង” បានឱ្យដឹងថា ក្រសួងសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម និងអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង “តំបន់លឿង“ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជ្រាបថា លោក លោកស្រី អាចស្នើសុំ «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» (ដូចមានក្នុងឧបសម្ព័ន្ធ) តាមកម្មវិធី https://transportationpass.mlvt.gov.kh។ បន្ទាប់មកលោក លោកស្រី នឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថល ក្នុងរយៈពេល ១ថ្ងៃ បន្ទាប់ពីការស្នើសុំ និងបំពេញព័ត៌មានបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ លោក លោកស្រី ត្រូវយកតាមខ្លួននូវ ៖ – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក។ – កាតសម្គាល់កម្មករនិយោជិត ឬ ប័ណ្ណសមាជិក […]

    អានបន្ត
  • ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    (រាជធានីភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីសម្រេចលេខ ០៦៨/២១ .សសរ. ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ តាមរយៈសេចក្តីសម្រេចនេះ មាន ៧ ប្រការ ដោយខ្លឹមសារជាសង្ខេប ដូចខាងក្រោមនេះ ៖ ថិរវេលាអនុវត្តរយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (ប្រការ ១) ផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនចូលមកទទួលទាន អាហារភេសជ្ជៈ ឬ ទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) ជាកំហិត ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។ (ប្រការ ២) ផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬ […]

    អានបន្ត
  • សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តកាលពីម្សិលមិញ !

    សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តកាលពីម្សិលមិញ !

    យោងតាមការផ្សាយរបស់គេហទំព័រផ្លូវការរបស់រដ្ឋសភាកម្ពុជា សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៥ ខែមីនា ម្សិលមិញនេះ។ ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់នេះ ដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និង វិធានការផ្សេងទៀតដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាព សាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕ ប្រភព ៖ http://national-assembly.org.kh/article/5193

    អានបន្ត