-
សម្បទានដីសេដ្ឋកិច្ច
សម្បទានដីសេដ្ឋកិច្ច ដីរដ្ឋ អាចជាកម្មវត្ថុនៃការផ្តល់សម្បទានដី ដែលរួមមានសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីសង្គមកិច្ច។ សម្បទានដីសេដ្ឋកិច្ច ជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាមួយជាក់លាក់ទៅឱ្យសម្បទាននិកដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មកសិកម្ម និងកសិឧស្សាហកម្ម។ សម្បទានដីសង្គមកិច្ច ជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ ក្នុងគោលបំណងសង្គមកិច្ចដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅឋាននិង/ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ។ សម្បទានដីសេដ្ឋកិច្ច មិនត្រូវមានរយៈពេលលើសពី ៥០ ឆ្នាំឡើយ។ សម្បទានដីសេដ្ឋកិច្ច មានទំហំច្រើនបំផុតមិនលើសពី ១០ ០០០ ហិកតា។ បុគ្គលម្នាក់ អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំផ្ទៃដីសម្បទានសរុបមិនត្រូវលើសពី ១០ ០០០ ហិកតាឡើយ។ ត្រូវហាមឃាត់ការផ្តល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ឬឱ្យនីតិបុគ្គលច្រើនប៉ុន្តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់នៅកថាខណ្ឌខាងលើនេះ។ សម្បទានដីសេដ្ឋកិច្ច ពុំបង្កើតនូវសិទ្ធិកម្មសិទ្ធិលើដី ជូនដល់សម្បទានិកឡើយ លើកលែងសម្បទានដីសង្គមកិច្ច។ សម្បទានដីសេដ្ឋកិច្ច អាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។ សម្បទានិក ត្រូវទទួលខុសត្រូវចំពោះទំហំដីដែលបានប្រគល់ជូន ដូចមានចែងក្នុងកិច្ចព្រមព្រៀង។ ករណីមានការបាត់ទំហំដីដូចមានចែងក្នុងកិច្ចព្រមព្រៀង សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ដោយឡែក វិធាន និងនីតិវិធីនៃការផ្តល់សម្បទានដីសេដ្ឋកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យ។ យោងមាត្រា៥២ មាត្រា៥៣ មាត្រា៥៤ និងមាត្រា៥៥ នៃច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២០៕ […]
អានបន្ត -
សិទ្ធិលើការបញ្ចាំ (Droit de gage)
និយមន័យ សិទ្ធិលើការបញ្ចាំ គឺជាសិទ្ធិកាន់កាប់វត្ថុរបស់ម្ចាស់សិទ្ធិលើការបញ្ចាំ ដែលបានទទួលពីកូនបំណុល ឬ តតិយជន ដើម្បីធានាសិទ្ធិលើបំណុលរបស់ខ្លួន និងទទួលសំណងចំពោះសិទ្ធិលើបំណុលរបស់ខ្លួនពីវត្ថុនោះ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។ ប្រភេទនៃកម្មវត្ថុនៃសិទ្ធិលើការបញ្ចា យោងតាមមាត្រា ៨១៦ នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៦ ពាក្យថា វត្ថុ ត្រូវបានប្រើជាកម្មវត្ថុនៃសិទ្ធិលើការបញ្ចាំ ប៉ុន្តែមាត្រានេះ ពុំបានបញ្ជាក់ច្បាស់លាស់ច្រើននោះទេ។ ដូច្នេះ កម្មវត្ថុនៃសិទ្ធិលើការបញ្ចាំ គឺរួមមាន ជាចលនវត្ថុ (មាត្រា ៨២៩) អចលនវត្ថុ (មាត្រា ៨៣៤) និងសិទ្ធិលើទ្រព្យសម្បត្តិ (មាត្រា ៨៤០)។ លក្ខខណ្ឌនៃសិទ្ធិលើការបញ្ចាំ អនុលោមមាត្រា ៨១៨ កថាខណ្ឌទី ១ បានចែងថា សិទ្ធិលើការបញ្ចាំ ត្រូវកើតឡើងដោយកូនបំណុល ឬ តតិយជន ដែលបង្កើតសិទ្ធិលើការបញ្ចាំនោះ ប្រគល់នូវវត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំទៅឱ្យម្ចាស់សិទ្ធិលើការបញ្ចាំ។ មាត្រានេះ មានន័យថា ការបញ្ចាំ កើតឡើងដោយការព្រមព្រៀងរបស់ភាគីតែប៉ុណ្ណោះ ដោយមិនទាមទារឱ្យមានទម្រង់ពិសេសណាមួយឡើង។ លើសពីនេះទៅទៀត ការប្រគល់វត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំ កាន់កាប់វត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំដោយផ្ទាល់។ អានុភាពនៃសិទ្ធិលើការបញ្ចាំ សិទ្ធិឃាត់ទុក ៖ សំដៅលើ […]
អានបន្ត -
ចរិតលក្ខណៈនៃភតិសន្យាមានរយៈពេលកំណត់ និងមានរយៈពេលមិនកំណត់
ពាក្យថា ភតិសន្យា ត្រូវបានផ្តល់និយមន័យដោយមាត្រា ៥៩៦ នៃក្រមរដ្ឋប្បវេណីកម្ពុជា គឺជាកិច្ចសន្យាមួយ ដែលភាគីម្ខាង ឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយ ដោយយកថ្លៃ។ វត្ថុដែលជាកម្មវត្ថុនៃភតិសន្យា មានចលនវត្ថុ និងអចលនវត្ថុ។ ដោយឡែកមាត្រា ៥៩៩, មាត្រា ៦១៣ និងមាត្រា ៦១៤ នៃក្រមរដ្ឋប្បវេណី បានបង្ហាញពីចរិកលក្ខណៈនៃភតិសន្យាមានរយៈពេលកំណត់ និងមានរយៈពេលមិនកំណត់ ដូចខាងក្រោម ៖ ភតិសន្យា ដែលមានកំណត់អំឡុងពេល គឺធ្វើឡើងសម្រាប់រយៈពេលជាក់លាក់មួយដែលចាំបាច់ត្រូវមានចែងក្នុងកិច្ចសន្យាជាលាយល័ក្ខណ៍អក្សរ។ ភតិសន្យា ទោះបីជាលាយល័ក្ខណ៍ ឬ អត់ ដែលមិនមានចែងអំពីរយៈពេល គឺជាភតិសន្យាដែលគ្មានកំណត់អំឡុងពេល។ ភតិសន្យា ដែលមិនធ្វើជាលាយល័ក្ខណ៍អក្សរ ត្រូវចាត់ទុកជាភតិសន្យាដែលគ្មានកំណត់អំឡុងពេលដោយមិនគិតថា តើគូភាគីមានការព្រមព្រៀងគ្នាបែបណា ដោយផ្ទាល់មាត់នោះទេ។ ភតិសន្យាដែលគ្មានកំណត់អំឡុងពេល បន្តមានសុពលភាពអនុវត្ត រហូតដល់ពេលដែលភាគីណាមួយ សម្រេចរំលាយកិច្ចសន្យាជួលនោះ។ នៅពេលចប់អំឡុងពេលដែលចែងក្នុងភតិសន្យាមានកំណត់អំឡុងពេល ភតិសន្យានេះ នឹងក្លាយជាភតិសន្យាដែលគ្មានកំណត់អំឡុងពេល លើកលែងតែ ៖ ភតិបតី ផ្តល់ការជូនដំណឹងជាមុនអំពីចេតនាមិនចង់បន្តកិច្ចសន្យាជួលនោះ ដែលក្នុងករណីនោះភតិសន្យានោះនឹងត្រូវរលាយ ឬ គូភាគីព្រមព្រៀងគ្នាជាលាយល័ក្ខណ៍អក្សរថា បន្តភតិសន្យានោះមួយរយៈពេលកំណត់ទៀត។ ខាងលើនេះ […]
អានបន្ត -
ការធ្វើអស្សមិករណ៍ (Expropriation)
ពាក្យថា អស្សាមិករណ៍ អនុលោមតាមច្បាប់ស្តីពី អស្សមិករណ៍ គឺសំដៅការអនុវត្តនូវសិទ្ធិអំណាចរបស់រដ្ឋ ក្នុងការដកហូតកម្មសិទ្ធិឯកជន ដើម្បីបម្រើជាប្រយោជន៍សាធារណៈ។ អស្សាមិករណ៍ មានន័យស្មើនឹងពាក្យថា expropriation ឬ ប្រើពាក្យថា Taking (ការដកហូត) ដោយសារតែពាក្យទាំងពីរនេះ ជាពាក្យដែលបានប្រើនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និងច្បាប់ស្តីពី អស្សាមិករណ៍។ ជាមួយគ្នានោះដែរ នៅប្រទេសមួយចំនួន គេប្រើប្រាស់ពាក្យថា ៖ – Eminent domain ឬ – Condemnation ឬ – Compulsory acquisition “ការធ្វើលទ្ធកម្មដោយបង្ខំ”, ឬ – Involuntary acquisition “ការធ្វើលទ្ធកម្មដោយគ្មានការស្ម័គ្រចិត្ត”, និង – Involuntary taking “ការធ្វើដកហូតដោយគ្មានការស្ម័គ្រចិត្ត” …។ ចំពោះពាក្យថា Eminent domain ដោយយោងតាមវចនានុក្រមច្បាប់ Black’s Law Dictionary មានសទ្ទិសន័យនៃពាក្យ ការធ្វើអស្សាមិករណ៍ (expropriation) […]
អានបន្ត