ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង «តំបន់លឿង»

យោងតាមសេចក្តីជូនដំណឹង លេខ០២០/២១ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកសម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង “តំបន់លឿង” បានឱ្យដឹងថា ក្រសួងសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម និងអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង តំបន់លឿង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជ្រាបថា លោក លោកស្រី អាចស្នើសុំ «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» (ដូចមានក្នុងឧបសម្ព័ន្ធ) តាមកម្មវិធី https://transportationpass.mlvt.gov.kh។ បន្ទាប់មកលោក លោកស្រី នឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថល ក្នុងរយៈពេល ១ថ្ងៃ បន្ទាប់ពីការស្នើសុំ និងបំពេញព័ត៌មានបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ លោក លោកស្រី ត្រូវយកតាមខ្លួននូវ ៖
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក។
– កាតសម្គាល់កម្មករនិយោជិត ឬ ប័ណ្ណសមាជិក ប.ស.ស. ចំពោះការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនកម្មករនិយោជិតម្នាក់ៗ។

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមក្រុមតេឡេក្រាមរបស់ក្រសួង https://t.me/transportationpass/