[#កិច្ចការពារជាធម្មានុរូប ] ឬ ការការពារស្របច្បាប់ Self-defence or Legitimate Defence

***បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ប៉ុន្តែការការពារខាងលើនេះ ត្រូវគោរពលក្ខខណ្ឌដូចខាងក្រោម ៖
- បទល្មើស ត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ
- បទល្មើស និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា
- មានសមាមាត្រ (គ្មានវិសមាមាត្រ)រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន។ (មាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ)
ក្រៅពីករណីខាងលើ ករណីមួយចំនួនទៀត ក៏ត្រូវសន្មតថាជាការការពារស្របច្បាប់ នៅក្នុងករណីដូចតទៅ (មាត្រា ៣៤ នៃក្រមព្រហ្មទណ្ឌ) ៖
- បទល្មើស ត្រូវបានប្រព្រឹត្ត ដើម្បីរុញច្រានការចូលក្នុងពេលយប់ ដោយការកាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬ ដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ។
- បទល្មើស បានប្រព្រឹត្ត ដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬ ការប្លន់ដែលអនុវត្តដោយហិង្សា។
***សច្ចធារណ៍នៃការពារស្របច្បាប់ ពុំមានលក្ខណៈដាច់ខាតទេ។ សច្ចធារណ៍នេះ អាចត្រូវរំលាយដោយភស្តុតាងផ្ទុយ។
———